
ខេត្តពោធិ៍សាត់ ៖ ទឹកជំនន់នៅខេត្តពោធិ៍សាត់ បានស្រកលឿនតាមស្ទឹង នៅស្រុកភ្នំក្រវាញ នៅក្រុងពោធិ៍សាត់ ឯតាមទីវាលស្រកយឺត ហើយបើនៅស្រុកកណ្តៀងវិញស្រកយឺតបំផុត ព្រោះកល់នឹងទឹកទន្លេ ។ មានការបារម្ភថា បើសិនជាទឹកស្រកយឺត ឬជន់ជាលើកទី៣ទៀតនោះ ស្រូវរបស់កសិករនឹងរលួយខូចខាតខ្លាំងមិនខាន ។