
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៣៦នាក់ ដែលមានបំណងឡើងភ្នំដងរែកឆ្លងចូលទៅក្នុងទឹកដីថៃស៊ីឈ្នួលអូសឈើគ្រញូងឱ្យក្រុមឈ្មួញបានត្រូវកងរាជអាវុធហត្ថស្រុកអន្លង់វែង ចាប់ឃាត់នៅភូមិអូរគគីរលើ ឃុំលំទង ស្រុកអន្លង់វែង រួចនាំយកមកបញ្ជាការដ្ឋានស្រុកកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៤ ធ្នូ ។