
រាជធានីភ្នំពេញ ៖ គយរាជធានីភ្នំពេញកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៦ ធ្នូ ២០១២ បានចុះឆែកឆេរឃ្លាំងស្តុកទំនិញចំនួន២កន្លែង ចម្ងាយពីគ្នា៦០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ដោយមានការសង្ស័យថា ឃ្លាំងទាំងពីរនោះគេចពន្ធ ។