
ការរញ្ជួយដីខ្លាំងមួយមានកម្លាំង៧,៣រីស្ទ័រ កើតមានកាលពីថ្ងៃទី៧ ធ្នូ ក្នុងដែនទឹកភាគឦសានជប៉ុនរួចការប្រកាសអាសន្នស៊ូណាមីមួយត្រូវធ្វើភ្លាមៗសម្រាប់ក្រុងមីយ៉ាហ្ស៊ីស្ថិតនៅចម្ងាយប្រមាណជា៣០០គីឡូម៉ែត្រភាគខាងជើងក្រុងតូក្យូ ។ នេះជាការប្រកាសរបស់ទីភ្នាក់ងារឧតុនិយមជប៉ុនដែលបញ្ជាក់ពីរលកស៊ូណាមីដំបូងមួយមានកំពស់១ម៉ែត្របានមកដល់ច្រាំង។