
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១៨ តុលា នៅបរិវេណមុខសាលាខេត្ត លោកអភិបាលខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង១.៦០០នាក់ និងព្រះសង្ឃប្រមាណជាង១២០ អង្គ បាននិមន្តនិងអញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ