
រាជធានីភ្នំពេញ ៖ ដោយមានការណែនាំពីលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងដំណើរការដាក់ប្រពន្ធ័លូមេថ្មីមួយខ្សែនៅផ្លូវលេខ៧០(អតីតផ្លូវទំនប់ទួលគោក) ព្រំប្រទល់រវាងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។