រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនពេលយប់ជ្រៅ ហើយបានរេចង្កូតទៅបុកចំពីមុខរថយន្តធុនធំមួយគ្រឿង ពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឱ្យខ្លះត្រូវបែកក្បាលធ្លាយខួរខ្ទាតពាសពេញផ្លូវបែកសាច់ដងខ្លួន បាក់ដៃ បាក់ជើងជាច្រើនកំណាត់ស្លាប់តម្រៀបគ្នារដូករណែលតែម្តង ។
↧