
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានធ្លាយពោះស្លាប់ភ្លាមៗនៅនឹងកន្លែង ឯពីរនាក់ទៀត បានរងរបួស បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងកំពុងបើកឆ្លងផ្លូវ ពេញទំហឹងបណ្ដាលឲ្យផ្លោងបោកផ្ទប់នឹងរ៉ឺម៉កដាក់សម្ភារសម្រាប់ប៉ះកង់-ម៉ូតូដែលស្ថិតនៅក្បែរនោះ ។