
រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច ចេញពីហាងមឹកយក្សត្រូវជនបង្កមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវសាម៉ូរ៉ៃដេញកាប់ តែមិនមានរងរបួសទេ ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១២ ធ្នូ ២០១២ តាមផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។