
ខេត្តកណ្ដាល៖ ដោយសារតែជួបស្នេហ៍ប្រេះឆា ហើយសុំប្រពន្ធផ្សះផ្សាវិញមិនបាន បុរសម្នាក់បានគិតខ្លីប្រល័យជីវិតខ្លួនឯងដោយយកក្រមាចងកនៅក្នុងផ្ទះកាលពីយប់ថ្ងៃទី១១ ធ្នូ នៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង បណ្ដាលឱ្យស្លាប់ចោលប្រពន្ធវ័យក្មេង និងកូនតូចៗពីរនាក់ ។ សពបុរសជាប្ដីត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១២ ធ្នូ នៅក្នុងផ្ទះរបស់ខ្លួនដោយយកក្រមាអំបោះចងកភ្ជាប់នឹងធ្នឹមផ្ទះ ។