
ខេត្តពោធិ៍សាត់ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងដោយសាររឿងលុយ១.៣០០រៀលធ្វើឱ្យស្ត្រីជាប្រពន្ធវាយប្តី២ដងចប ប្តីខឹងក៏វាយប្រពន្ធមួយប៉ែលវិញបណ្តាលឱ្យសន្លប់ លុះស្អែកឡើងប្រពន្ធប្តឹងប៉ូលិសឱ្យឃាត់ខ្លួនបុរសជាប្តីតែម្តង ។ អំពើហិង្សានេះបានកើតឡើងកាលពីថ្ងៃទី១៣ ធ្នូ ២០១២ វេលាម៉ោង២ និង៤០នាទីរសៀលនៅផ្ទះ ស្ថិតក្នុងភូមិពោរអណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ។