ខេត្តបន្ទាយមានជ័យ ៖ ក្រុមជនទំនើង២ក្រុមមានគ្នា៩នាក់ប្រដាប់ដោយដំបង និងដុំថ្ម បម្រុងធ្វើសកម្មភាពវាយតប់គ្នា តែមិនបានសម្រេចត្រូវបានកម្លាំងនគរបាលស្រុកព្រះនេត្រព្រះបង្ក្រាបទាន់ពេលវេលា កាលពីវេលាម៉ោង៩ និង១៣នាទីយប់ ថ្ងៃទី១៣ ធ្នូ ២០១២ ខណៈពេលដែលកម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលជប់វ៉ារី ចុះប្រតិបត្តិការល្បាតពេលយប់នៅត្រង់ចំណុចផ្លូវចូលទៅភូមិក្រសាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។
↧