
រាជធានីភ្នំពេញ ៖ ប្រទេសអង់ហ្គូឡា បានស្នើឱ្យកម្ពុជាបញ្ជូនមន្ត្រីជំនាញដោះមីន ដើម្បីធ្វើការបង្ហាត់បង្រៀនវិស័យដោះមីន ក្នុងជំនួបលោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ជាមួយលោក José Virgilio Chalissala អគ្គនាយករងវិទ្យាស្ថានដោះមីនជាតិអង់ហ្គូឡា នាថ្ងៃទី២៦ តុលា ២០១២ នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ។