
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូទៅបុកពីក្រោយរថយន្តដួលបោកក្បាលនឹងរថយន្តរួចរមៀលធ្លាក់បោកក្បាលនឹងថ្នល់ ចំណែកអ្នកបើករថយន្តក្រឡេកឃើញរងរបួសធ្ងន់បានបើករត់គេចត្រូវសមត្ថកិច្ចឃាត់បាន ។ គ្រោះថ្នាក់នេះកើតឡើងនៅមុខសណ្ឋាគារអិុនធើរខន តាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំកាមន កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ធ្នូ ២០១២។