
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខចំនួន២នាក់ ដឹកតាមម៉ូតូមួយគ្រឿងយកទៅទម្លាក់ចោលក្នុងស្ថានភាពសន្លប់ដេកស្តូកស្តឹងបែកពពុះមាត់ស្គុលដែលគេសង្ស័យថាត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលារសៀលថ្ងៃទី២៧ តុលា ២០១២ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។