
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងដាច់ដៃម្ខាងដេកក្នុងថ្លុកឈាម ដោយសារត្រូវក្រុមជនមិនស្គាល់អត្តសញ្ញាណកាប់ជាច្រើនកាំបិត កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ធ្នូ ២០១២ នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះឈ្មោះភ័ក្រ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានរងរបួសជាច្រើនកន្លែងដោយត្រូវក្រុមជនមិនស្គាល់