
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ បើកដោយជនជាតិកូរ៉េបត់ឆ្វេងអត់ស៊ីញ៉ូ ត្រូវម៉ូតូឌ្រីមសេ១២៥ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទចំហៀងខាងឆ្វេង បណ្តាលឱ្យដួលរងរបួសធ្ងន់-ស្រាល៤នាក់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៦ ធ្នូ ២០១២ តាមមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៩៤ មុខមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។