
ខេត្តប៉ៃលិន ៖ ប្រហែលជាកន្លះខែកន្លងមកនេះ កងកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមួយក្រុមមានគ្នា៣នាក់ ក្រោមបញ្ជាលោកជូ ច័ន្ទដារ៉ារិទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានចុះឃាត់ត្រាក់ទ័រប្រជាពលរដ្ឋមួយគ្រឿងបញ្ជូនទៅតុលាការ ខណៈដែលពួកគាត់ឈូសឆាយដីចម្ការគាស់យកមើមដំឡូងមីដែលដាំទុកចោលអស់រយៈពេល២ឆ្នាំកន្លងទៅ ហើយដីនេះជាប់នឹងបង្គោលព្រំដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ដោយចោទពីបទធ្វើឱ្យរលំដួល