
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ តុលា បានសម្រេចចេញដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនឡើងវិញ ទៅលើបុរសម្នាក់ពាក់ព័ន្ធបទល្មើសអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលបុរសរូបនោះបានអនុវត្តទោសគំរប់តាមការកំណត់រួចទៅហើយ ប៉ុន្តែមិនបានដោះស្រាយសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ។