រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃស្លៀកពាក់ស៊ីវិលបានធ្វើសកម្មភាពចាប់វាយខ្នោះធ្វើទារុណកម្មដោយដំបងឆក់ហើយជំរិតទារប្រាក់ចំនួន៥០០ដុល្លារ តែមិនបានសម្រេច និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ធ្នូ ២០១២ នៅចំណុចផ្លូវលេខ៤៥ កែងផ្លូវលេខ៦៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ
↧