
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធីរ៉ាថៃជាក្រុមហ៊ុនអគ្គិសនីធំជាងគេក្នុងប្រទេសថៃ ហើយក្រុមហ៊ុននេះបាននាំយកផលិតផលរបស់ខ្លួន គឺឧបករណ៍បញ្ចុះ និងដំឡើងតង់ស្យុងមកប្រទេសកម្ពុជា ។ ក្រុមហ៊ុននេះក៏បានបង្ហាញផលិតផលរបស់ខ្លួននៅក្នុងកម្មវិធីបូកសរុបការងារសេវាកម្មអគ្គិសនីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាប្រចាំឆ្នាំ២០១២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ុងឌីយ៉ាល់កាលពីថ្ងៃទី១៨ ធ្នូ ២០១២ ។