
រាជធានីភ្នំពេញ ៖ ដោយមានការសហការជាមួយអង្គការផ្លែនកម្ពុជា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំប្រឡងអត្ថបទស្តីពីសិទ្ធិកុមារ ហើយនៅថ្ងៃទី២០ ធ្នូ ២០១២ ក្រសួងបានរៀបចំពិធីប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់បេក្ខជនដែលទទួលបានជ័យលាភីចំនួន១១រូប ដោយមានការអញ្ជើញចូលរួមពីលោកអុិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ។