
រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ធ្នូ ២០១២ វេលាម៉ោង១រសៀល កម្លាំងកងរាជអាវុធហត្ថការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងរួមភេទដែលជ្រកក្រោមស្លាកហាងកាហ្វេផ្ទះលេខ៤E ផ្លូវលេខ៩៨ ភូមិទី៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។