
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២០ ធ្នូ ២០១២ សាកលវិទ្យាល័យឡាយហ្វ៍ បានបើកការប្រកួតកីឡាប្រចាំឆ្នាំ២០១២ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២១ ធ្នូ ដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១២ នេះ ក្រោមអធិបតីភាពលោកវ៉ាន់ ឈួន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមានការចូលរួមពីលោកដេវីត ឃួរ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឡាយហ្វ៍ ។