
រាជធានីភ្នំពេញ ៖ ក្នុងជំនួបដាច់ដោយឡែកពីគ្នាដែលប្រារព្ធធ្វើឡើងនៅទីក្រុងញ៉ូដេល្លី ប្រទេសឥណ្ឌា ព្រឹកថ្ងៃទី២០ ធ្នូ លោក V K Jain ប្រធានក្រុមហ៊ុនឧស្សាហកម្មសណ្តែកសៀង Ruchi Soya Industries Limited មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកមានគោលបំណងបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសការវិនិយោគកែច្នៃចំណីអាហារ