
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ពេលផឹកស៊ីស្រវឹងត្រឡប់មកផ្ទះវិញនឹកឃើញចង់រួមរ័ក ក៏ទៅបបួលប្រពន្ធដែលកំពុងច្រូតស្រូវនៅឯស្រែ ប៉ុន្តែដោយសារប្រពន្ធដឹងចរិតក៏មិនព្រមមក ស្រាប់តែប្តីតណ្ហាឆេះរោលនោះដុតផ្ទះចោលខ្ទេច ហើយនគរបាលក៏ធ្វើការឃាត់ខ្លួនតែម្តង ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ធ្នូ វេលាម៉ោង២និង៤០នាទីរសៀលនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ។