
ខេត្តបាត់ដំបង ៖ មន្រ្តីនគរបាលស្រុកសង្កែបានរារាំងអ្នកកាសែតតាមបញ្ជារបស់លោកអធិការស្រុកមិនឲ្យចូលថតរូបរថយន្តបង្កគ្រោះថ្នាក់ឡើយ ខណៈរថយន្តនោះបានដាច់កង់ក្រោយរមៀលទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យរងរបួស កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ធ្នូ លើកំណាត់ផ្លូវជាតិលេខ៥ នៅខាងមុខអធិការដ្ឋាននគរបាលស្រុកសង្កែ ក្នុងភូមិច្រាបវាល ឃុំអន្លង់វិល