
រាជធានីភ្នំពេញ ៖ សាលាឧទ្ឋរណ៍របស់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៧ធ្នូ ២០១២ នេះផងដែរ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងឃាតកម្មលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ទុកជាបានការ និងបង្គាប់ឲ្យបន្តឃុំខ្លួន ប៊ន សំណាង និងសុខ សំអឿន ជាបន្តទៀត ។