
ខេត្តកំពង់ស្ពឺ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សូមប្រជាពលរដ្ឋមេត្តាយោគយល់ ដែលនៅសល់៩ខេត្តទៀត មិនទាន់បានធ្វើការវាស់វែង ព្រោះពេលនេះមានតម្រូវការផ្លាស់ប្តូរកម្លាំងដើម្បីឱ្យនិស្សិតបានវិលទៅចូលបន្តការសិក្សា ហើយផ្លាស់ប្តូរមួយផ្នែកដែលបានរៀនចប់ចុះមកជាមួយនឹងកម្លាំងថ្មីមកជំនួស ហើយត្រូវឱ្យនិស្សិតមិនទាន់រៀនចប់ទៅរៀនបញ្ចប់ ។