
រាជធានីភ្នំពេញ ៖ អតីតអ្នកបើករថយន្តនៅអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្រសួងការពារជាតិម្នាក់ ត្រូវបានចាប់ខ្លួនរួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ធ្នូ ២០១២ ដោយជាប់ពាក់ព័ន្ធថា បានលួចរថយន្តអង្គភាព ។ អតីតអ្នកបើករថយន្តរូបនោះឈ្មោះសម សាវីន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅផ្ទះគ្មានលេខផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌ