
រាជធានីភ្នំពេញ ៖ យុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លីសម្តេចតេជោ ហ៊ុន សែន ចំនួន១៦០១នាក់ បានធ្វើការប្រឡងដើម្បីចូលរួមបម្រើការងារក្នុងក្របខណ្ឌរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បន្ទាប់ពីក្រសួងនេះ បានប្រកាសជ្រើសរើសមន្ត្រីរបស់ខ្លួនចំនួន៦០០នាក់បន្ថែមទៀត ។