
ខេត្តកំពត ៖ ថៅកែស្ករសម្នាក់ដែលល្បីឈ្មោះនៅខេត្តកំពត បានត្រូវក្រុមឧក្រិដ្ឋជន៤នាក់ប្រដាប់ដោយអាវុធអាកានិងអាវុធខ្លី ចាប់ជំរិតទារប្រាក់គ្រាដែលថៅកែស្ករសរូបនេះទៅមើលចម្ការរបស់ខ្លួនដូចសព្វដង នៅត្រង់ចំណុចជើងភ្នំធំ ខាងកើតភ្នំឈ្ងោក ស្ថិតក្នុងភូមិបុសត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ។ ទោះបីជាបែបណាថៅកែរូបនេះ បានរួចផុតពីកណ្តាប់ដៃក្រុមឧក្រិដ្ឋជនមកវិញផងដែរ ។