
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២ មករា ២០១៣ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៨៨៩គ្រួសារនៅភូមិរហាទិល និងភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ។