
ខេត្តកំពង់ឆ្នាំង ៖ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី២ ធ្នូ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ឋផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១២និងលើកទិសដៅការងារឆ្នាំ២០១៣ ក្រោមអធិបតីភាពលោកឡុច វណ្ណារ៉ា ប្រធានការិយាល័យកណ្តាលទទួលបន្ទុកចរាចរណ៍ សណ្តាប់ធ្នាប់ និងជាស្នងការរងនគរបាលខេត្ត លោកជន ថារិទ្ឋ នាយរងការិយាល័យ