
ខេត្តកំពង់ធំ ៖ មេចោរប្លន់យ៉ាងសកម្ម២នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់តាមដីកា និងក្រោមការចង្អុលបង្ហាញពីលោកផាន់ សុផេង ស្នងការនគរបាលខេត្ត ខណៈពួកគេកំពុងជិះម៉ូតូនៅចំណុចភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក វេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៩ តុលា ២០១២ ។ ជនសង្ស័យទាំង២នាក់នេះត្រូវបានសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាចាស់ដែលតាមរកយូរមកហើយ និងជាចោរប្លន់ចាប់ជំរិតកក្រើកក្នុងស្រុកបារាយណ៍ និងស្រុក