
ខេត្តស្វាយរៀង ៖ ថ្ងៃទី៧ មករា ២០១៣ វេលាម៉ោង៨ព្រឹកនៅសាលាខេត្តស្វាយរៀង ក្រុងស្វាយរៀង បានរៀបចំពិធីអបអរសាទររំលឹកខួបលើកទី៣៤ នៃទិវាជ័យជំនះ៧មករា «៧មករា ១៩៧៩-៧មករា ២០១៣» ក្រោមអធិបតីភាពលោកជៀង អំ អភិបាលខេត្ត និងលោកគឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក មន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពល