
រាជធានីភ្នំពេញ ៖ ជនសង្ស័យចោរប្លន់ប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពវាយ និងបាញ់គំរាមសម្លាប់យុវជនម្នាក់ប្លន់យកម៉ូតូមួយគ្រឿងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាទៀបភ្លឺ បណ្តាលឱ្យជនរងគ្រោះរងរបួសបែកចិញ្ចើមយ៉ាងដំណំ ហើយជនសង្ស័យពីរនាក់ត្រូវបានកម្លាំងយោធា និងប៉ូលិសមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការប៊ន សំអាត សហការគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ ។