
ក្រុងប៉ោយប៉ែត ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី៩ មករា ២០១៣ បានធ្វើការបង្ក្រាបក្រុមចែកចាយថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀន២ប្រភេទមួយចំនួនធំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។