
ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានជំហានដំបូងឱ្យដឹងថា បុរសម្នាក់បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានគីហ្សុណាលិចបាត់ទៅក្នុងទន្លេ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ មករា ២០១៣ ដោយបន្សល់ទុកម៉ូតូស្តេបមួយគ្រឿង និងសំបុត្រស្នេហា២សន្លឹកនៅលើស្ពាន ។ បុរសរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយក៏ពុំដឹងពីមូលហេតុនៃការធ្វើអត្តឃាតនេះដែរ ។