
ខេត្តកណ្តាល ៖ភូមិគ្រឹះមួយកន្លែងដែលក្រុមឧក្រិដ្ឋជនជនជាតិចិនជួលស្នាក់នៅធ្វើជាទីតាំងចាប់មនុស្សជំរិតទារប្រាក់តាមប្រព័ន្ធអីុនធើរណេត ត្រូវកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមរួមមានមន្រ្តីសាលាដំបូងខេត្តកណ្ដាល ប៉ូលិសខេត្ត និងប៉ូលិសស្រុកអង្គស្នួល ព្រមទាំងប៉ូលិសមកពីប្រទេសចិនផងបានចុះឆែកឆេរ និងរឹបអូសយកសម្ភារពាក់ព័ន្ធសំខាន់ៗនិងរបស់កំប៉ិកកំប៉ុកដទៃជាច្រើនទៀត ក៏ត្រូវសមត្ថកិច្ចដឹកយកតាមរថយន្តទ្រុងឃ្លុបចេញទៅទាំងអស់ទៀតផង ។