
ខេត្តស្វាយរៀង ៖ មនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែង ដោយត្រូវរថយន្តកិនខ្ទេច និង៤នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តដឹកកម្មករបុកកិនម៉ូតូកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៤ មករា ២០១៣ នេះនៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។