
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៣ មករា ២០១៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន ដោយមានការចូលរួមពីលោកម៉ៅ ភិរុណ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកងមាស បានអញ្ជើញជួបសំណេះ