រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំាទ្រឲ្យមានច្បាប់ស្តីពីក្រមសីលធម៌សម្រាប់អ្នកនយោបាយ ។ សម្តេចមានប្រសាសន៍គំាទ្របែបនេះនៅព្រឹកថ្ងៃទី១៤ មករា ២០១៣ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី១០៥០នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។
↧