
រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវគ្គសិក្ខាសាលាមួយដែលស្តីអំពីតើធ្វើដូចម្តេចដើម្បីលក់ផលិតផលកម្ពុជាចូលទៅក្នុងទីផ្សារប្រទេសជប៉ុន ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលអាស៊ានជប៉ុនជំនាញការមកពីប្រទេសជប៉ុន និងពាណិជ្ជករ ម្ចាស់សហគ្រាសនានាក្នុងប្រទេសកម្ពុជា ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងមួយថ្ងៃពេញ គឺនៅថ្ងៃទី១៤ មករា ២០១៣ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ។