
ខេត្តតាកែវ ៖ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានប៉េអឹមស្រុកសំរោងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ ខណៈដែលជនល្មើសបានដកកាំភ្លើងខ្លីបាញ់ឡើងលើ១គ្រាប់ធ្វើឱ្យមានការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នានៅក្នុងពិធីកាត់នំមង្គលការមួយនៅក្នុងភូមិ តែក្រោយពេលកើតហេតុភ្លាមកម្លាំងប៉េអឹមស្រុកចុះទៅចាប់ខ្លួនដល់រោងការទាំងយប់តែម្តង ។