
រាជធានីភ្នំពេញ ៖ ជនមួយក្រុមមានគ្នា៦នាក់ ជិះមូ៉តូ៣គ្រឿង ស្ថិតក្នុងស្ថានភាពស្រវឹង ខណៈមកដល់ខាងត្បូងភោជនីយដ្ឋានផ្ទះក្រហម តាមផ្លូវលេខ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ធ្វើឱ្យប្រជាពលរដ្ឋផ្អើលឆោឡោ រួចនាំគ្នាជិះម៉ូតូគេចចេញទៅបាត់កាលពីវេលាម៉ោង១២និង៥៥រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ មករា ។