
ខេត្តសៀមរាប ៖ អគ្គិភ័យបានឆាបឆេះមកលើផ្ទះប្រជាពលរដ្ឋទៀតហើយ កាលពីយប់ម៉ិញដោយធ្វើឱ្យអន្ដរាយលំនៅឋានប្រជាពលរដ្ឋចំនួន៣ខ្នង សង់ជាប់ៗគ្នា និងទ្រព្យសម្បត្ដិនៅក្នុងនោះស្ទើរទាំងស្រុង ខណៈម្ចាស់ផ្ទះកំពុងលង់លក់នៅក្នុងដំណេក ហើយចរន្ដអគ្គិសនីបានទុស្សេឡើង ។ គ្រោះអគ្គិភ័យដ៏កាចសាហាវនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មករា ២០១៣ នៅក្នុងភូមិស្ទឹងថ្មី