
ខេត្តកណ្ដាល ៖ ការបណ្តុះបណ្តាលស្តីពីក្រមសីលធម៌ និងវិធីប្រតិបត្តិរបស់ដូនជីខ្មែរដែលមានរយៈពេលបីថ្ងៃបានបញ្ចប់ដោយជោគជ័យក្នុងស្មារតីចូលរួមលើកស្ទួយនិងអភិរក្សវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ។ ពិធីបិទវគ្គនេះធ្វើឡើងក្រោមអធិបតីភាព លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី១៦ មករា ដោយមានសិក្ខាកាមចំនួន២៦៩នាក់ ។