
រាជធានីភ្នំពេញៈ ផ្តើមចេញពីទឹកចិត្តស្រឡាញ់វិស័យសារព័ត៌មាន ធ្វើឱ្យយើងដិតអារម្មណ៍គ្រប់សកម្មភាពដែលកើតមាននៅជុំវិញខ្លួនទាំងអស់ ហើយសកម្មភាពទាំងនោះគឺសុទ្ធតែជាប្រភពព័ត៌មានល្អៗសម្រាប់ប្រិយមិត្តអ្នកអាន គ្រប់មជ្ឈដ្ឋាន ។ ផ្អែកលើផ្នត់គំនិតបែបនេះ បានធ្វើឱ្យយើងឈានទៅច្បិចយកនូវទិដ្ឋភាពមួយ ដែលបង្ហាញពីបុរសវ័យចំណាស់ម្នាក់កំពុងជក់ចិត្តដិតអារម្មណ៍អានកាសែតកោះសន្តិភាព ដោយមិនខ្វល់ពីអ្វីនៅជុំវិញខ្លួន និងរបររកស៊ីរបស់គាត់ សូម្បីតែអ្នកយកព័ត៌មានទៅថត ក៏គាត់មិនដឹងខ្លួនដែរ ។