
ខេត្តបន្ទាយមានជ័យ ៖ យុវសិស្សម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍រថយន្តបុកគ្នាជាមួយម៉ូតូ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ តុលា លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលចរាចរណខេត្តបានឱ្យដឹងថា ឧប្បត្តិហេតុខាងលើបណ្តាលឱ្យឈ្មោះឃឿង សុឃួន ភេទប្រុស អាយុ២២